ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដាក់ឱ្យដំណើរការឡើងវិញសំបុត្រថ្នាក់ SkyBoss សម្រាប់ការធ្វើដំណើរប្រកបដោយប្រណិតភាព និងផាសុកភាពលំដាប់ខ្ពស់
ភ្នំពេញ៖ ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដាក់ឱ្យដំណើរការឡើងវិញនូវសេវាកម្មលំដាប់ខ្ពស់របស់ខ្លួនគឺ SkyBoss ដោយនាំមកជូនអ្នកធ្វើដំណើរពីកម្ពុជានូវមធ្យោបាយធ្វើដំណើរប្រកបដោយដ៏ប្រណិតភាពជាងមុនរវាងប្រទេសកម្ពុជា និងវៀតណាម។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃដែលភ្ជាប់ទីក្រុងសៀមរាប និងទីក្រុងហាណូយ សេវាកម្ម SkyBoss ផ្តល់ជូនអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវការធ្វើដំណើរដ៏រលូនដែលបំផុសគំនិតដោយស្មារតីនៃបទពិសោធន៍”ការធ្វើដំណើរលំដាប់ខ្ពស់សម្រាប់ថ្នាក់ដឹកនាំ និងអ្នកដំណើរកម្រិតខ្ពស់(Wings for Leaders)”។
តម្លៃសំបុត្រ SkyBoss ចាប់ផ្តើមពីត្រឹមតែ ១៥០ ដុល្លារអាមេរិកក្នុងមួយជើង (រួមទាំងពន្ធ និងថ្លៃសេវាផ្សេងៗ)។ អ្នកដំណើរអាចរីករាយជាមួយការដាក់ឥវ៉ាន់យួរដៃបានចំនួន ១០ គីឡូក្រាម ដាក់ឥវ៉ាន់ផ្សេងៗទៀតបានរហូតដល់ ៣០ គីឡូក្រាម បូករួមទាំងឈុតក្លឹបវាយកូនហ្គោលមួយឈុត ការចុះឈ្មោះចូលមុន ការត្រួតពិនិត្យសុវត្ថិភាព និងការឡើងយន្តហោះ (អាស្រ័យលើលក្ខខណ្ឌអាកាសយានដ្ឋាន) ការជ្រើសរើសកៅអីមុន ការចូលប្រើប្រាស់បន្ទប់សម្រាកលំដាប់ខ្ពស់ និងអាហារក្តៅៗដែលរៀបចំថ្មីៗដែលអាចបានដោយគ្មានដែនកំណត់ ដើម្បីធ្វើដំណើរប្រកបដោយភាពរីករាយ។

សេវាកម្ម SkyBoss ត្រូវបានរចនាឡើងសម្រាប់អ្នកដំណើរដែលនិយមចូលចិត្តការបង្តើតបរិយាកាសនិងបទពិសោធន៍ផ្ទាល់ខ្លួនបែបប្រណិតភាព និងប្រសិទ្ធភាពតាំងពីពេលចេះដំណើររហូតដល់ពេលអំំឡុងពេលធ្វើដំណើរ។ បទពិសោធន៍ “ការធ្វើដំណើរលំដាប់ខ្ពស់សម្រាប់ថ្នាក់ដឹកនាំនិងអ្នកដំណើរកម្រិតខ្ពស់” ចាប់ផ្តើមមានចាប់ពីពេលដែលអ្នកដំណើរមកដល់អាកាសយានដ្ឋាន ដោយធានាបាននូវការធ្វើដំណើរដោយរលូនអបដោយបរិយាកាសស្ងប់ស្ងាត់ សម្រាកលំហែរ និងសេវាកម្មដ៏យកចិត្តទុកដាក់។ ភ្ញៀវទាំងអស់ត្រូវបានមើលថែរយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់នូវសេវាធ្វើដំណើរដោយរលូន ប្រកបដោយតុល្យភាពរវាងផាសុកផ្លូវកាយនិងផ្លូវចិត្តនៅគ្រប់ដំណាក់កាលទាំងអស់នៃការធ្វើដំណើរ។

ពេលនៅលើយន្តហោះ ភ្ញៀវធ្វើដំណើរអាចអាហារក្តៅៗ និងរៀបចំថ្មីៗដោយមិនមានកំណត់ រួមមានមុខម្ហូបវៀតណាមដ៏ពេញនិយមដូចជា៖ ហ្វឺ បាញ់មី កាហ្វេទឹកដោះគោវៀតណាម ម៉ាត់ឆាឡាតេ និងអាហារជាច្រើនមុខទៀត។ អាហារនីមួយៗ ផ្តល់សារធាតុចញ្ចឹមលើសពីអាហារូបត្ថម្ភ ដែលនាំមកនូវអារម្មណ៍ស្រស់ស្រាយ និងធ្វើឱ្យអ្នកដំណើរមានសុខភាពល្អសម្រាប់ពេញមួយការធ្វើដំណើរ។
ក្រុមនាវិកលើយន្តហោះរបស់ Vietjet មានបទពិសោធន៍ផ្តល់សេវាពេញលេញប្រកបដោយភាពកក់ក្តៅ រីករាយ និងយកចិត្តទុកដាក់បំផុតជូនភ្ញៀវធ្វើដំណើរ។ បុគ្គលិកផ្តល់សេវានៅលើយន្តហោះទាំងនោះមិនត្រឹមតែមានវិជ្ជាជីវៈច្បាស់លាស់ក្នុងការផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមើលការខុសត្រូវ យកចិត្តទុកដាក់ចំពោះភ្ញៀវគ្រប់ៗរូបបានយ៉ាងម៉ត់ចត់បំផុតដែលនេះឆ្លុះបញ្ចាំងពីស្មារតីក្នុងការយកចិត្តទុកដាក់ផ្តល់សេវាកម្មដ៏ពិសេសរបស់ Vietjet។

ស្របតាមការផ្តល់ជូននូវឧត្តមភាពសេវាកម្មរបស់ខ្លួន ក្រុមហ៊ុន Vietjet បន្តកសាងភាពខ្លាំងរបស់ខ្លួនក្នុងការដំណើរការបណ្តាញហោះហើរក្នុងស្រុក និងអន្តរជាតិដែលមានប្រេកង់ខ្ពស់នៅទូទាំងផ្លូវហោះហើរសេដ្ឋកិច្ច និងទេសចរណ៍សំខាន់ៗ ដែលផ្តល់ឱ្យអ្នកដំណើរនូវភាពងាយស្រួលក្នុងការគ្រប់គ្រងពេលវេលាធ្វើដំណើរបានកាន់តែប្រសើរឡើង និងអនុញ្ញាតឱ្យមានការរៀបចំផែនការកាន់តែមានប្រសិទ្ធភាពសម្រាប់ការធ្វើដំណើរអាជីវកម្ម និងកម្សាន្ត។
SkyBoss ផ្តល់ជូនមិនត្រឹមតែតម្លៃសំបុត្រសមរម្យប៉ុណ្ណោះទេ តែក៏ផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដែលផ្តោតលើផាសុកភាព ប្រសិទ្ធភាព និងសេវាកម្មដ៏យកចិត្តទុកដាក់នៅគ្រប់ដំណាក់កាលនៃការធ្វើដំណើរផងដែរ។
លក្ខខណ្ឌនានាត្រូវបានអនុវត្ត
