ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវជនរួមជាតិ បន្ដរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ ជនរួមជាតិទាំងអស់ បន្តរួបរួមសាមគ្គីគ្នាជាធ្លុង មួយក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញ រាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំ ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់កម្ពុជា។

សាររបស់ ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧ មករា, សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទីសូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង។ សាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ»។

លើសពីនេះ សម្ដេច ក៏មានសេចក្តីរំភើបឥត ឧបមាដែលបានឃើញ ការចូលរួមដ៏ផុលផុស​ របស់បងប្អូនជនរួម ជាតិគ្រប់ ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងប្រទេស ទាំងក្រៅប្រទេសក្នុងការផ្ដល់ ការគាំទ្រពេញទំហឹងទាំងខាងសម្ភារៈ និងស្មារតីដល់វីរយុទ្ធជននៅសមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅយ៉ាងលំបាកនៅតាមជម្រកសុវត្ថិភាពនានា។ នេះជាស្មារតីសាមគ្គី ឯកភាពជាតិ និងជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំ៕

To Top