ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បារាំង អង់គ្លេស ចុះហត្ថលេខាលើ សេចក្តីប្រកាសអំពីចេតនា លើការពង្រាយកម្លាំងចម្រុះជាតិ សាសន៍នៅ អ៊ុយក្រែន

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បារាំង និងចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារបានចុះហត្ថលេខាលើសេចក្តីប្រកាស នៃចេតនាលើការដាក់ពង្រាយ កងកម្លាំងចម្រុះជាតិសាសន៍ ដើម្បីគាំទ្រការការពារជាតិ ការកសាងឡើងវិញ និងការទប់ទល់ជាយុទ្ធសាស្ត្រ របស់អ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀង សន្តិភាពត្រូវបានសម្រេច។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញ ផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ឯកសារនេះត្រូវបានចុះហត្ថលេខា នៅទីក្រុងប៉ារីសដោយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ។

ការចុះហត្ថលេខានេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំនៃសម្ព័ន្ធឆន្ទៈ ដែលបានប្រមូលផ្តុំ ដោយឋមេដឹកនាំនៃប្រទេសអ៊ឺរ៉ុបមួយចំនួន ក៏ដូចជាបេសកជនពិសេសសេតវិមាន Steve Witkoff និង Jared Kushner កូនប្រសាររបស់ប្រធានាធិបតីអាមេរិក Donald Trump ។

បន្ទាប់ពីកិច្ចប្រជុំនេះ លោក Zelensky បានកត់សម្គាល់ថា មានការយល់ដឹងលម្អិតរួច ហើយអំពីស្ថាបត្យកម្ម នៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។

សម្រាប់ផ្នែករបស់គាត់ លោក Starmer បាននិយាយថា សេចក្តីប្រកាសបង្កើតមូលដ្ឋានច្បាប់ សម្រាប់ប្រតិបត្តិការកងទ័ព របស់ប្រទេសដៃគូនៅលើទឹកដីអ៊ុយក្រែន ប្រសិនបើកិច្ចព្រមព្រៀង សន្តិភាពត្រូវបានសម្រេច។

To Top