ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពី ការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្ដីពី ការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ។

បើតាម អនុក្រឹត្យនេះ កំណត់អំពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព នៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធានាដល់ សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ។

អនុក្រឹត្យនេះ មានវិសាលភាព អនុវត្តចំពោះប្រធានអង្គភាព ឬម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រង ទីតាំងរស់នៅប្រមូលផ្តុំ និងអ្នកស្នាក់នៅ តាមទីតាំងរស់នៅប្រមូលផ្តុំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែ កន្លែងស្នាក់នៅប្រមូលផ្តុំ របស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ ៕

To Top