ព័ត៌មានជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព និងផលិតផលក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ពិភពលោកថា Vietjet ជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតមួយរបស់ពិភពលោកសម្រាប់ឆ្នាំ២០២៦ បន្ទាប់ពីធ្លាប់បានទទួលការទទួលស្គាល់នេះនៅឆ្នាំ២០២៥ និងកាលពីឆ្នាំកន្លងទៅផងដែរ។

ការទទួលស្គាល់នេះបញ្ជាក់ជាថ្មីអំពីការអនុវត្តដ៏ស៊ីសង្វាក់គ្នា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះសុវត្ថិភាពនៅលើផ្លូវហោះហើរដ៏សំខាន់របស់ខ្លួន សៀមរាប-ហាណូយ និងនៅទូទាំងបណ្តាញអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ខ្លួន។ ក្រុមហ៊ុន Vietjet ក៏រក្សាបាននូវចំណាត់ថ្នាក់សុវត្ថិភាពដ៏ល្អឥតខ្ចោះ ៧/៧ ពី AirlineRatings ចាប់តាំងពីឆ្នាំ ២០១៨។

Vietjet  បន្តឈរលំដាប់ជា ក្រុមហ៊ុន អាកាសចរណ៍មួយដែលផ្តល់សេវាដឹកជញ្ជូនតម្លៃទាបឈានមុខគេលើពិភពលោកដូចជា EasyJet,Southwest និង Ryanair ក្នុងចំណាត់ថ្នាក់សុវត្ថិភាពកំពូលក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ដែលនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការអនុវត្តប្រកបដោយនិរន្តរភាព  ក្នុងការធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តសម្រាប់អ្នកដំណើរ។       

Sharon Petersen  នាយកប្រតិបត្តិនៃក្រុមហ៊ុន AirlineRatings បានមានប្រសាសន៍ថា៖  “Vietjet Air ទទួលបានការរីកចម្រើនជាបន្ដបន្ទាប់ខណៈពេលដែលរក្សាបាននូវស្ថេរភាពកងនាវាអាកាសចរទំនើប និងភាពជឿជាក់ផ្នែកប្រតិបត្តិការកម្រិតខ្ពស់។ 

នៅក្នុងប្រតិបត្តិការរយៈពេលជាច្រើនឆ្នាំកន្លងទៅរបស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍នេះ មានកងនាវាអាកាសចថ្មីៗ និងកំណត់ត្រាសុវត្ថិភាពល្អឥតខ្ចោះ ដែលនេះបានគូសបញ្ជាក់អំពីប្រតិបត្តិការមួយដ៏រឹងមាំ និងផ្តោតលើសុវត្ថិភាព។ វិស័យអាកាសចរណ៍របស់ ប្រទេសវៀតណាម  ក៏កំពុងផ្តល់លទ្ធផលល្អបំផុតរបស់ខ្លួនមកទល់នឹងបច្ចុប្បន្ននេះ នៅក្នុងរបាយការណ៍សវនកម្មរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)  សម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។”  

ក្រុមហ៊ុន AirlineRatings វាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ជាង ៣២០នៅទូទាំងពិភពលោកដោយប្រើប្រាស់លក្ខណៈវិនិច្ឆ័យយ៉ាងម៉ត់ចត់ជាច្រើន រួមមាន៖ ទិន្នន័យឧប្បត្តិហេតុ អាយុកងនាវា ការបណ្តុះបណ្តាលអ្នកបើកបរ និងការត្រួតពិនិត្យសុវត្ថិភាពអន្តរជាតិ។   ឆ្នាំនេះ ការវាតម្លៃបានសង្កត់ធ្ងន់ទៅលើ ការការពារភាពរង្គោះរង្គើ  រួមជាមួយនឹងសូចនាករក្នុងឧស្សាហកម្មផ្សេងៗទៀតផងដែរ។  

Vietjet ប្រតិបត្តិការកងនាវាអាកាសចរទំនើប និងសន្សំសំចៃប្រេងជាមួយនឹងអត្រាគុណភាពផ្នែកបច្ចេកទេស  ដ៏គួឱ្យជឿទុកចិត្តបានរហូតដល់ ៩៩.៧២% ដែលជាអត្រាសុវត្ថិភាពដ៏ខ្ពស់បំផុតមួយនៅក្នុងតំបន់។ Vietjet ទទួលបានវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)  ក៏ដូចជាវិញ្ញាបនប័ត្រ ISAGO សម្រាប់សុវត្ថិភាពប្រតិបត្តិការនៅលើដី។   

Vietjet ចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីលើកកម្ពស់សុវត្ថិភាព  របស់ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA)  និងបន្តវិនិយោគរយៈពេលវែងទៅលើការបណ្តុះបណ្តាល ការថែទាំ និងវិស្វកម្ម ដើម្បីគាំទ្រដល់ស្តង់ដារសុវត្ថិភាពខ្ពស់បំផុតទាំងនៅក្នុងអាកាសចរណ៍ តំបន់ និងពិភពលោក។

Vietjet បានបន្ថែមយន្តហោះចំនួន ២២ គ្រឿងក្នុងរយៈពេលត្រឹមតែមួយខែ ដែលជាការពង្រីកកងនាវាអាកាសចរធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ដោយបានពង្រឹងបន្ថែមនូវកងនាវាអាកាសចរទំនើប និងសន្សំសំចៃប្រេង ក៏ដូចជាបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។                                                                                                                                                                                                                 

ក្រុមហ៊ុន AirlineRatings គឺជាស្ថាប័នអន្តរជាតិឯករាជ្យដែលមានឯកទេសខាងវាយតម្លៃសុវត្ថិភាពក្រុមហ៊ុនអាកាសចរណ៍ និងផលិតផលរបស់ក្រុមហ៊ុនអាកាសចរណ៍នានា។ ក្រុមហ៊ុន AirlineRatings  វាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យជាច្រើន រួមមាន៖ សុវត្ថិភាពជើងហោះហើរ សេវាកម្មអ្នកដំណើរ និងការអនុលោមតាមបទប្បញ្ញត្តិ និងផ្តល់ការណែនាំដ៏មានតម្លៃដល់អ្នកដំណើររាប់លាននាក់ នៅទូទាំងពិភពលោក នៅពេលជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍។  ក្រុមហ៊ុន AirlineRatings បាន ក្លាយ ជា ស្តង់ដារ មួយ ដែល គួរ ឱ្យ ទុក ចិត្ត បំផុត ក្នុង ឧស្សាហកម្ម អាកាសចរណ៍ ពិភពលោក។

សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា Vietjet ផ្តល់ជូននូវភាពងាយស្រួលបន្ថែមទៀតតាមរយៈសេវាកម្មហោះហើរប្រចាំថ្ងៃរបស់ខ្លួនរវាងសៀមរាប និងហាណូយ។ ពីទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម អ្នកដំណើរអាចភ្ជាប់ជើងហោះហើរយ៉ាងរលូនទៅកាន់បណ្តាញគោលដៅដ៏ធំទូលាយរបស់ Vietjet នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ជាច្រើនទៀត។ ដោយមានកងនាវាអាកាសចរទំនើបនិងកំណត់ត្រាសុវត្ថិភាពដែលបង្ហាញឱ្យឃើញអំពីសុវត្ថិភាព និងឧត្តមភាពប្រតិបត្តិការ Vietjet នឹងផ្តល់សេវាដឹកអ្នកដំណើរពីប្រទេសកម្ពុជាឱ្យធ្វើដំណើរប្រកបដោយទំនុកចិត្ត ផាសុកភាព និងសន្តិភាពនៃចិត្ត។

To Top