អ្នកនាំពាក្យសាធារណការ ឲ្យសមត្ថកិច្ចចាប់ឃាត់ ម៉ូតូផ្លាកលេខ KI KI LU
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឲ្យសមត្ថកិច្ចចរាចរណ៍ តាមដងផ្លូវឃាត់ខ្លួនទាំងម្ចាស់ និងម៉ូតូពាក់ផ្លាកលេខ KI KI LU ដើម្បីអនុវត្តតាមច្បាប់ ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២១ មករា លោក ផន រឹម បានលើកឡើងពីផ្លាកលេខម៉ូតូក្លែងក្លាយដាក់ថា “KI KI LU” ។
លោកបញ្ជាក់ថា “ខ្ញុំបាទសូមអំពាវនាវដល់ សមត្ថកិច្ចចរាចរណ៍តាមដងផ្លូវ បើឃើញមានវត្តមានម៉ូតូដូចភិនភាគខាងលើ សូមចាប់ឃាត់ទុក និងមានវិធានការតាមផ្លូវច្បាប់”៕

