ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច អញ្ជើញចូលរួមអបអរសាទរខួប៥ ឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ «៥ឆ្នាំ នៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន»

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី២៧ខែមករា ឆ្នាំ២០២៦នេះ ស្ថិតក្នុង សណ្ឋាគារ សាន់ & មូន រីវើសាយបានអញ្ជើញចូលរួមអបអរសាទរខួប ៥ឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជាក្រោមប្រធានបទ៖«៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន»។

កម្មវិធីនេះ ធ្វេីឡេីងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងឱកាសអញ្ជើញចូលរួម របស់លោកបណ្ឌិត កៅ ថាច គឺក្រោមប្រធានបទ៖« ៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន» ដែលគោលបំណងនៃកម្មវិធីនេះ គឺដើម្បីអបអរសាទរខួប ៥ឆ្នាំនិងដាក់សម្ពោធឱ្យដំណើរការនូវគម្រោងធានាឥណទានថ្មីរបស់សាជីវកម្មធានាឥណទានកម្ពុជា ក៏ដូចជាផ្ដល់ជូននូវលិខិតសរសើរជូនដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មឆ្នើម។

នៅក្នុងពិធីនេះក៏មានការចូលរួមពីតំណាងស្ថាប័នរដ្ឋ, ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ, គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ, សមាគមអាជីវកម្ម, និងស្ថាប័នពាក់ព័ន្ធនានាផងដែរ៕

To Top