CMAC និង JICA បន្តពង្រឹងកិច្ចសហប្រតិបតិ្តការ ដើម្បីហ្វឹកហ្វឺន អ្នកកាន់សុនខ អន្តរជាតិនៅកម្ពុជា និងនាំយកសុនខ ជំនាញពីកម្ពុជា ទៅបណ្តាប្រទេសនានា
ភ្នំពេញ ៖ នៅថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២៦ អង្គភាព CMAC និង តំណាង JICA ក៏ដូចជា ក្រុមប្រឹក្សាផ្តល់ យោបល់ជប៉ុន បានជួបពិភាក្សាគ្នា ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបតិ្តការ រវាងមណ្ឌលសុនខCMAC និងដៃគូនានា ដើម្បីហ្វឹកហ្វឺនអ្នកកាន់សុនខ អន្តរជាតិនៅកម្ពុជា និងនាំយកសុនខជំនាញពីកម្ពុជា ទៅប្រតិបត្តិការនៅបណ្តាប្រទេសនានា ដែលរងផលប៉ះពាល់ដោយ សំណល់យុទ្ធភណ្ឌសង្គ្រាម។

សូមបញ្ជាក់ថា កាលពីជាង២០ឆ្នាំមុននេះ កម្មវិធីសុនខ បានពឹងផ្អែកលើបរទេស ជួយគាំទ្របច្ចេកទេសទាំងស្រុង១០០% ប៉ុន្តែបច្ចុប្បន្នកាលនេះកម្ពុជា (អង្គភាព CMAC) អាចម្ចាស់ការទាំងស្រុង១០០% លើការងារបច្ចេកទេស ទាំងការងារបង្កាត់ពូជ ការហ្វឹកហ្វឺនជំនាញផ្សេងៗ និងអាចចែករំលែកដល់អន្តរជាតិទៀតផង ។ កូនខ្មែរត្រូវតែប្រឹងប្រែង ហ្មត់ចត់ម៉ឺងម៉ាត់ និងមានស្មារតីឆន្ទះម្ចាស់ការ ដើម្បីសម្រេចបានគោលដៅ ប្រកបដោយនិរន្តភាពសម្រាប់សង្គមជាតិ៕



