ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តជំរុញការកសាង សមត្ថភាពសមាជិក ក្រុមប្រឹក្សាអាជ្ញាកណ្តាល

ភ្នំពេញ ៖ លោកស្រី​ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល និង មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិភាក្សានិងកំណត់ អំពីផែនការនិងតម្រូវការ នៃការបណ្តុះបណ្តាលនិងជ្រើសរើស សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ដើម្បីធានាប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទ ការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការកសាងសមត្ថភាពសមាជិក ក្រុមប្រឹក្សាអាជ្ញាកណ្តាល បណ្តុះបណ្តាល និងជ្រើសរើសអាជ្ញាកណ្តាល ការងារថ្មីបន្ថែមទៀតស្របតាមតម្រូវការនៃភាគីវិវាទការងារ៕

To Top