ព័ត៌មានជាតិ

នាវាទេសចរណ៍ខ្នាតធំ មួយគ្រឿង ដឹកភ្ញៀវជាង៦០០នាក់ ចូលលេងក្រុងព្រះសីហនុ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នាវាទេសចរណ៍ ឈ្មោះ REGAIA សញ្ជាតិ MARSHALL ISLAND ដែលមានប្រវែងបណ្តោយ ១៨០,៤៥ ម៉ែត្រ ប្រវែងទទឹង ២៥,៤៦ ម៉ែត្រ ជម្រៅ ៦,០០ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៩៦ នាក់ (ស្រី ១០៦ នាក់) មាន ៤៣ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៦៤១ នាក់ (ស្រី ៣៣៥ នាក់) មាន ២៣ សញ្ជាតិ។

ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិក (៣៤១ នាក់) និងកាដាណា (៩៣ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ១៩:០០ នាទី នៅថ្ងៃដដែល៕

To Top