ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋចំនួន២១ គ្រួសារពីការលំបាកនៃផ្លូវចេញចូលក្នុងភូមិឋាននៅផ្សារលាច ស្រុកភ្នំក្រវាញ

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ២១គ្រួសារ អំពីការលំបាកនៃផ្លូវចេញចូលក្នុងភូមិដ្ឋាន នៅផ្សារលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបង្ហាញនូវផ្លូវដើម្បីរកដំណោះស្រាយដ៏សមស្របដល់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៍បានបន្តចុះពិនិត្យ សាកសួរសុខទុក្ខអាជីវករ និងប្រជាពលរដ្ឋ ព្រមទាំងពិនិត្យពីវឌ្ឍនភាពនៃការរៀបចំសណ្តាប់ធ្នាប់ និងអនាម័យ បរិស្ថាន នៅផ្សាររលាច ស្រុកភ្នំក្រវាញ។

លោក ខូយ រីដា បានកត់សម្គាល់ និងកោតសរសើរដល់អាជ្ញាធរ និងប្រជាពលរដ្ឋ អាជីវករនូវកាចូលរួម រក្សាបានអនាម័យ សណ្តាប់ធ្នាប់ក្នុងផ្សារលាច ដោយឥឡូវនេះ បានផ្លាស់ប្តូរកែប្រែមុខមាត់យ៉ាងខ្លាំង៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top