លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចាត់ឲ្យលោកវរសេនីយ៍ឯក ភូឌី សាឌីន ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកស្រី រ៉ូ ធីតា អាយុ១៩ឆ្នាំ ត្រូវជាភរិយារបស់លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន ដែលកំពុងសម្រាកលំហែមាតុភាព
កំពង់ស្ពឺ៖ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៥.០០នាទី ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសនិងយកគំរូដឹកនាំប្រកបដោយគុណធម៏របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

ក្រោមស្មារតីមនុស្សធម៌ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូឌី សាឌីន មេបញ្ជាការរង បន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ព្រមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខលោកស្រី រ៉ូ ធីតា អាយុ១៩ឆ្នាំ ត្រូវជាភរិយារបស់លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន នាយរងក្រុម៣ កងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកលំហែមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ក្នុងពេលសួរសុខទុក្ខនោះដែរ លោកវរសេនីយ៍ឯក ភូឌី សាឌីន រួមនិងក្រុមការងារបានចូលរួមអបអរសាទរ លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន និងក្រុមគ្រួសារ ដែលទើបទទួលបានសមាជិកថ្មី ប្រកបដោយសុខភាពល្អ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនឹករលឹកពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ដោយក្តី សោមនស្សរីករាយបំផុតចំពោះ លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន និងភរិយាព្រមទាំងក្រុមគ្រួសារផងដែរ។ ជាទឹកចិត្តនៃចំណងដៃអបអរសាទរ លោកវរសេនីយ៍ឯក ភូឌី សាឌីន បាននាំយកនូវថវិកាចំនួន២០០,០០០រៀល និងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន÷ អង្ក ២បាវ,មី ២កេះ,ទឹកសុទ្ធ ២កេះ និងទឹកផ្លែឈើ ២កេះ ដែលជាអំណោយថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ថែមទៀតផង។

លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន និងភរិយាព្រមទាំងក្រុមគ្រួសារ ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះផងដែរ ចំពោះលោកឧត្តមសេនីយ៍ត្រី ម៉េងស្រ៊ុន មេបញ្ជាការ ដែលបានចាត់លោកវរសេនីយ៍ឯក ភូឌី សាឌីននិងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខព្រមទាំងបាននាំយកនូវថវិការនិងសម្ភារៈមួយចំនួនប្រគល់ជូនក្រុមគ្រួសារលោក ដោយការយកចិត្តទុកដាក់បំផុត។ និងបានជួនពរជ័យដល់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ នឹងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ព្រមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្ត សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕







