រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីបុណ្យ មាឃបូជា យ៉ាងអធិកអធម្ម
ខេត្តស្ទឹងត្រែង ÷នាព្រឹកថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក ប្រធានក្រុមប្រឹក្សាខេត្ត លោក អភិបាលនៃគណៈអភិបាលខេត្ត អភិបាលក្រុងស្រុក មន្ត្រីរាជការជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ និងការចូលរួម មានវត្តមានព្រះសង្ឃគ្រប់ព្រះអង្គ លោកតា លោកយាយ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដើម្បីសម្តែងការគោរពបូជាចំពោះព្រះរតនត្រ័យ ។

យុវជន សិក្សានុសិស្សបានចូលរួមយ៉ាងសកម្ម ដែលនេះជាការបណ្តុះស្មារតីស្រឡាញ់ប្រពៃណី និងសាសនាដល់ក្មេងជំនាន់ក្រោយ កម្មវិធីនេះបានរៀបចំដង្ហែ ចេញពីមុខសាលាខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់វត្តខត្តិយារាម ហៅវត្តកណ្ដាល ពិធីនេះត្រូវបានរៀបចំឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗពីរក្នុងសម័យពុទ្ធកាល
ការជួបជុំព្រះភិក្ខុសង្ឃ ការរាប់បាត្រដល់ព្រះសង្ឃ ។

ហើយពិធីបុណ្យនេះដែរគឺជាថ្ងៃ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសថា នឹងយាងចូលបរិនិព្វាន
សូមបញ្ជាក់ថាពិធីបុណ្យមាឃបូជានេះមិនត្រឹមតែជាការបំពេញបុណ្យកុសលតាមបែបសាសនានោះទេ ប៉ុន្តែក៏ជាការបង្ហាញពីសាមគ្គីភាពរវាងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងផងដែរ៕ ដោយ ដើម អំពិលស្ទឹងត្រែង

