ករណីប្លន់យកមាស អស់ជាង៥០តម្លឹង រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ
ខេត្តបាត់ដំបង ! ក្រោយពីមានករណី លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សាមួយ កើតឡើងបង្កដោយជនសង្ស័យ មិនស្គាល់សាវតាម្នាក់ បានចូលទៅក្នុងបន្ទប់(ស្លមាស) ប្រដាប់ដោយកូនកាំបិត ០១ដើមធ្វើសកម្មភាពវាយនិងចាក់ទៅលើជនរងគ្រោះជាជាងមាសម្នាក់កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៦ម្សិលមិញ រហូតមកថ្ងៃនេះជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៦នៅត្រង់ចំណុចក្រុមទី១០ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សាមួយកើតឡើង បង្កដោយជនសង្ស័យ មិនស្គាល់សាវតា ម្នាក់បានចូលទៅក្នុងបន្ទប់ (ស្លមាស) ប្រដាប់ដោយកូនកាំបិតចំនួន ០១ដើម ធ្វើសកម្មភាពវាយនិងចាក់ទៅលើជនរងគ្រោះឈ្មោះ អ៊ុំ សុខចំរើន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាងមាស មានទីលំនៅចំណុចកើតហេតុខាងលើ បណ្តាលឲ្យរងរបួសត្រង់ឆ្អឹង ជំនីផុតផ្នែកខាងឆ្វេង បន្ទាប់មកលួចមាសសន្លឹកចំនួន ៥៥ តម្លឹង រួចបានគេចខ្លួនទៅដោយសុវត្ថិភាព។

ហើយបើតាមការបញ្ជាក់ពីលោក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង បានអោយដឹងតាមបណ្តាញទំនាក់ទំនងតេឡេក្រាមនារសៀលថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៦នេះថា យើងកំពុងធ្វើការស្រាវជ្រាវ ។

