គណៈប្រតិភូបក្សកុម្មុយនីស្តចិន ធ្វើទស្សនកិច្ចនៅប្រទេសជាច្រើន ដើម្បីផ្សព្វផ្សាយពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទីបួន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០
ពេលថ្មីៗកន្លងទៅនេះ គណៈប្រតិភូបក្សកុម្មុយនីស្តចិនបានទៅធ្វើទស្សនកិច្ចនៅប្រទេសអង់គ្លេស, ម៉ាល់ត៍, តួកគី, អេហ្ស៊ីប, គៀហ្ស៊ីស៊ីស្ថាន, អ៊ូសបេគីស្ថាន, ម៉ុងហ្គោលី និងសិង្ហបុរី ព្រមនិងជួបពិភាក្សាដោយឡែកពីគ្នាជាមួយមន្ត្រីរដ្ឋាភិបាល និងមេដឹកនាំគណបក្សនយោបាយរបស់ប្រទេសនានា និងបានជម្រាបជូនគណបក្សនយោបាយ រដ្ឋាភិបាល សភា ធនាគារគំនិត មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្ម រដ្ឋបាលមូលដ្ឋាន ក្រុមយុវជន និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនានាអំពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទីបួន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។

ឥស្សរជនរបស់ប្រទេសជាច្រើនបានកោតសរសើរខ្ពស់ចំពោះសារៈសំខាន់នៃកិច្ចប្រជុំពេញអង្គលើកទីបួន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ សម្រាប់ប្រទេសចិន និងពិភពលោក ហើយបានវាយតម្លៃជាវិជ្ជមានចំពោះស្ថិរភាព និងភាពប្រាកដប្រជាដែលប្រទេសចិនផ្តល់ជូនពិភពលោកតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ពួកគេបានសង្កត់ធ្ងន់ថា ត្រូវក្តាប់ជាប់កាលានុវត្តភាពដែលបានពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិប្រាំឆ្នាំទី ១៥ និងពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។



ឥស្សរជននៃប្រទេសជាច្រើនបានសម្តែងឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចជាមួយប្រទេសចិន បង្កើនការតភ្ជាប់គ្នារវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងពួតដៃគ្នាដើម្បីជំរុញការកសាងទំនើបកម្ម៕
