ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក គម្រាមអ៊ីរ៉ាក់ជុំវិញ បញ្ហាអ្នកណាគឺ ជាអ្នកដឹកនាំប្រទេសនេះ

" "

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពថា សហរដ្ឋអាមេរិក បានព្រមានអ៊ីរ៉ាក់ពីផលប៉ះពាល់សេដ្ឋកិច្ច ដែលអាចកើតមាន ប្រសិនបើអតីតនាយករដ្ឋមន្ត្រី Nouri al-Maliki ត្រលប់មកកាន់អំណាចវិញ ។

កាលពីខែមុន នៅក្នុងសភាអ៊ីរ៉ាក់ បានធ្វើការប្រកាសតែងតាំងលោក al-Maliki អាយុ៧៥ឆ្នាំ ដែលទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថាមានភាពស្និទ្ធស្នាល ជាមួយប្រទេសអ៊ីរ៉ង់ សម្រាប់អាណត្តិទី៣ដែលទំនងជាធានាការវិល ត្រឡប់មកវិញរបស់គាត់ នៅពេលដែលប្រធានាធិបតីថ្មីត្រូវបានជាប់ឆ្នោត។

" "

លោក Al-Maliki បានបម្រើការ ជានាយករដ្ឋមន្ត្រីពីរអាណត្តិ ជាប់គ្នាពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០១៤ ដែលជាមេដឹកនាំដំបូងគេ ដែលធ្វើដូច្នេះចាប់តាំង ពីការលុកលុយដឹកនាំដោយសហរដ្ឋអាមេរិកឆ្នាំ២០០៣ ហើយពីមុនបានកាន់តំណែង គណៈរដ្ឋមន្ត្រីផងដែរ។

" "

សេតវិមានបានបង្កើនសម្ពាធ លើទីក្រុងបាកដាដក្នុង រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មនុស្សដែលស្គាល់បញ្ហានេះ បានប្រាប់អ្នកសារព័ត៌មាន ហើយបានព្រមានថាការត្រឡប់មកវិញរបស់ al-Maliki អាចជំរុញឱ្យមានវិធានការហិរញ្ញវត្ថុ រួមទាំងការកំណត់លើប្រាក់ចំណូល ពីការនាំចេញប្រេងជាដើម។

គួរឲ្យដឹងដែរថា​ក្រោយ​ពី​មហន្តរាយ​ នៃ​ការ​លុកលុយ ​របស់​អាមេរិក​លើ​អ៊ីរ៉ាក់ ដែល​បាន​ដាក់​ប្រេង​របស់​អ៊ីរ៉ាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​អាមេរិក ហើយ​បាន​ផ្តល់​ឲ្យ​ការ​ត្រួត​ពិនិត្យ ​យ៉ាង​មាន​ប្រសិទ្ធភាព​ដល់​ក្រុង​វ៉ាស៊ីនតោន​ជាង៩០ភាគរយនៃ​ថវិកាជាតិ​របស់​ប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top