ព័ត៌មានជាតិ

ជនបរទេសជាង ៤០០នាក់ ត្រូវបានបណ្ដេញ ចេញពីកម្ពុជា

" "

ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤២៨នាក់ (ស្រី៤នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃ៣ កុម្ភៈ។

ជនបរទេសទាំងនោះ មាន៨សញ្ជាតិ រួមមាន ៖ ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស កូរ៉េ ប៉ាគីស្ថាន យូហ្គង់ដា នីហ្សេរីយ៉ា និងឥណ្ឌា ។ ក្នុងនោះជនជាតិចិនចំនួន៤០១នាក់ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់នៅកម្ពុជា៕

" "
To Top