ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ឯក ម៉ឹង ពន្លក អញ្ជើញប្រគល់រថយន្តសង្គ្រោះបន្ទាន់ ជូនកងការពារព្រំដែនលេខ៥០១ និងប្រគល់គ្រែពេទ្យ ជើងសេរ៉ូម ឱសថ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងថវិកាជូនមន្ទីរពេទ្យយោធភូមិភាគទី៥

" "

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តសង្គ្រោះបន្ទាន់ ដែលជាអំណោយរបស់លោក អគ្គនាយក និងលោកជំទាវផ្ទាល់ ជូនដល់កងការពារព្រំដែនលេខ ៥០១ និងប្រគល់អំណោយជូនមន្ទីរពេទ្យយោធភូមិភាគទី៥ រួមមាន៖
-គ្រែពេទ្យ
-ជើងសេរ៉ូម
-ឱសថ សម្ភារបរិកា្ខរវេជ្ជសាស្រ្ត
-និង ថវិកា

ឆ្លៀតក្នុងឱកាសនោះដែរ ឧត្ដមសេនីយ៍ឯក ម៉ឹង ពន្លក អញ្ជើញសាកសួរសុខទុក្ខ និងបាននាំយកមកនូវជាគ្រឿងឧបភោគ បរិភោគ និងថវិកាដែលជាអំណោយរបស់ ឧត្ដមសេនីយ៍ឯក ម៉ឹង ពន្លក និងលោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និងជានាយិកាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហនុមានប៊ែវើរីជីស ជូនដល់វីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺ និងរបួសនៅមន្ទីរពេទ្យយោធភូមិភាគទី៥(ពពីរ) ផងដែរ ៕

" "
To Top