ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនបង្កើតថ្មី​ របស់អ៊ីស្រាអែល កំពុងសំងំកើបលុយ ពីការបញ្ជារទិញអាវុធ ពីបរទេសប៉ុន្មាន ឆ្នាំចុងក្រោយនេះ

" "

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយកប្រតិបត្តិ នៃបណ្តាក្រុមហ៊ុន ចាប់ផ្តើមថ្មីឬ Startup របស់អ៊ីស្រាអែល អះអាងថា សំណើបរទេស ដើម្បីទិញអាវុធ និងប្រព័ន្ធពាក់ព័ន្ធរបស់ពួកគេ មានការកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ ។
ការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា និងលីបង់ ក៏ដូចជាការវាយប្រហារលើ ក្រុមសកម្មប្រយុទ្ធ
Hezbollah ត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យមានតម្រូវការបរទេស សម្រាប់អាវុធ និងបច្ចេកវិទ្យាផ្សេងទៀត ដែលកងទ័ពអ៊ីស្រាអែល ប្រើប្រាស់។

យោងតាមក្រុមហ៊ុន Startup Nation Central ការចាប់ផ្តើមអាជីវកម្ម របស់អ៊ីស្រាអែល បាននាំមកនូវកំណត់ត្រាវិនិយោគ ចំនួន១៥,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ពោលគឺ កើនឡើងពី១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ហើយអ្នកជំនាញខាង ឧស្សាហកម្មព្យាករណ៍ថា និន្នាការនេះនឹងបន្ត។

" "

ការកើនឡើង នៃតម្រូវការបច្ចេកវិទ្យាយោធា របស់អ៊ីស្រាអែល គឺផ្ទុយពីជំហររបស់រដ្ឋាភិបាល អឺរ៉ុបជាច្រើន ដែលបានថ្កោលទោស ការប្រព្រឹត្តរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ហើយក្នុងករណីខ្លះ បានផ្លាស់ប្តូរដើម្បីផ្អាក ឬកំណត់ការនាំចេញអាវុធ ទៅកាន់អ៊ីស្រាអែល ដោយសារការភ័យខ្លាចថា ពួកគេអាចត្រូវបានគេប្រើប្រាស់ ដើម្បីបំពានច្បាប់មនុស្សធម៌ អន្តរជាតិ។

" "

ក្នុង​ចំណោម​ប្រទេស​ ដែល​បាន​ហាមប្រាម ឬ​ដាក់​កំហិត​លើ​ការ​លក់​សព្វាវុធ​មាន ​ប្រទេស​អង់គ្លេស អ៊ីតាលី អេស្ប៉ាញ កាណាដា បែលហ្សិក និង​ហូឡង់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top