រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់អំណោយ ជូនអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីបន្តចែកជូនដល់ស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់អំណោយ ជូនអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីបន្តចែកជូនដល់ស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត ទាំង២៥ នៅបរិវេណ ទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានប្រគល់អំណោយបន្ថែម ជូនដល់ស្នងការដ្ឋាន នគរបាលខេត្តជាប់ព្រំដែន ជាមួយប្រទេសថៃ ចំនួន ៥ខេត្ត ដែលរួមមាន ៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ ៕







