ក្នុង២ថ្ងៃ នគរបាលស្រុកមោងឫស្សី បង្ក្រាបករណីគ្រឿងញៀន ២ផ្សេងគ្នា
បាត់ដំបង ៖ ក្នុងរយៈពេល ០២ថ្ងៃ សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី បានអនុវត្តបង្រ្កាប និងអនុវត្តដីកាចាប់ខ្លួនបានចំនួន ០២ករណីផ្សេងគ្នា ។


-ករណីទី១ ៖ កាលពីថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២៦ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ឈុន ពេជ្រ អាយុ ២៨ឆ្នាំ នៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ពាក់ព័ន្ធករណីគ្រឿងញៀន ដោយដកហូតវត្ថុតាងសង្ស័យមានសារធាតុញៀន ម្សៅក្រាមពណ៌ស ០១ថង់ ដែកកេះ ០១ និងទូរសព្ទដៃ ០១គ្រឿង។
-ករណីទី២ ៖ កាលពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២៦ បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ ព្រី រស្មី ហៅជា អាយុ ៦០ឆ្នាំ តាមដីកាតុលាការ ពាក់ព័ន្ធបទហិង្សាដោយចេតនា និងបទលួច ដែលបានប្រព្រឹត្តកាលពីឆ្នាំ ២០២១។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង ០២នាក់ ព្រមទាំងវត្ថុតាង ទៅកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

ប្រភពស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង
អត្ថបទ ច័ន្ទ វិស្សាសៈ/បាត់ដំបង /ដេីមអំពិល
