ព័ត៌មានជាតិ

សាងសង់រួចរាល់ជាស្ថាពរនូវ ខ្លោងទ្វារ និងរបងព្រមទាំងសមិទ្ធផលនានា របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រក្រោម នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ខេត្តសៀមរាប

" "

ខេត្តសៀមរាប៖ នាថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានចាត់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំពង្រក្រោម នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង សាងសង់ខ្លោងទ្វារ និងរបង ព្រមទាំងសមិទ្ធផលនានា រួចរាល់ជាស្ថាពរ ។

នេះគឺជាការអភិវឌ្ឍប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ស្នងការ ហួតសុធី ដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកាពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមផងដែរ ៕

" "

ដោយ៖ អ៊ុយ សុធុន|សៀមរាប|ដើមអម្ពិល
រូបភាពនិងអត្ថបទ៖ ស្នងការខេត្តសៀមរាប

" "
To Top