លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យ ក្នុងស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ៖ ដូចពាក្យចាស់លោកពោលថា (ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ) និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក.

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជានិច្ចកាលតែងតែបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ដោយបានចុះសួរសុខផ្ទាល់និងនាំយកសម្ភារៈគ្រឿងឧបភោគបរិភោគ ព្រមទាំងបរិច្ចាគនូវថវិការផ្ទាល់ខ្លួន និងមានការចូលឧបត្ថម្ភពីបងប្អូនសប្បុរសជននានា ដែលមានចិត្តសប្បុរសធម៏ក្នុងចូលរួមឧបត្ថម្ភគាំទ្រតាមរយៈ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់នាពេលកន្លងមកផងដែរ.

ក្រោមការចង្អុលបង្ហាញតម្រង់ទិសប្រកបដោយគុណធ៌មរបស់ លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ.

ជាក់ស្តែងក្រោមស្មារតីមនុស្សធម៏និងវប្បធម៏ចែករំលែកក្នុងនាមខ្មែរស្រលាញ់ខ្មែរ បន្ទាប់ពីទទួលនូវព័ត៏មានពីក្រុមការងារពាក់ព័ន្ធអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ធ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៤.០០នាទីកន្លងមកនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ក្រុមគ្រួសារ លោកស្រី ប៉ន ថែត ភេទស្រី អាយុ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលត្រូវបានរងគ្រោះដោយសារអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុង កាលពីប៉ុន្នានថ្ងៃមុនកន្លងមកនេះ។


នាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនិងក្រុមការងារទាំងអស់បានសម្តែងការចូលរួមសោកស្តាយបំផុតចំពោះគ្រោះចង្រៃនេះផង ជាពិសេសក៏បាននាំយកនូវថវិការចំនួន ២០០,០០០រៀល (ម្ភៃមុឺនរៀល) រួមនិងសម្ភារៈប្រើប្រាស់គ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖

អង្ក២បាវ ,មី ២កេះ,ទឹកសុទ្ធ ២កេះ,ទឹកផ្លែឈើ ២កេះ,ទឹកស៉ីអ៉ីវ ២យួរ,ទឹកត្រី ២យួរ,ត្រីខ ២យួរ,ភួយចំនួន៤ និងខ្នើយចំនួន៤ថែមទៀតផង៕




