ព័ត៌មានអន្តរជាតិ

អង្គការណាតូបង្កើន វត្តមានកម្លាំងយោធា របស់ខ្លួននៅក្នុងតំបន់អាក់ទិក

បរទេស៖យោងតាមការចេញ ផ្សាយរបស់​ RT អង្គការណាតូឬNATO គ្រោងនឹងបង្កើនវត្តមានយោធា របស់ខ្លួននៅតំបន់អាកទិកជុំវិញទឹកដី Greenland នេះបើតាមអ្នកនាំពាក្យ នៃប្លុកយោធា ដឹកនាំដោយសហរដ្ឋអាមេរិក បានប្រកាស។

សកម្មភាពនេះត្រូវបានគេរាយការណ៍ថា ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបញ្ចូលទឹកដីស្វយ័តដាណឺម៉ាក ដែលលោកអះអាងថា ស្ថិតនៅក្រោមការគំរាមកំហែងពីរុស្ស៊ី និងចិន។

យ៉ាងណាក្តីកន្លងមកប្រទេសរុស្ស៊ី​ បានបន្តអះអាងថា​ខ្លួន​មិន​ មាន​ចំណែក​ក្នុង​ជម្លោះ​លើ​Greenland​ទេ ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា​ខ្លួន​នឹង​ការពារ​ផលប្រយោជន៍ ​របស់​ខ្លួន​ក្នុង​តំបន់​អាក់ទិក។

ទាំងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់នេះ ដោយប្រទេសចិនបានប្រកែកថា សហរដ្ឋអាមេរិកគ្រាន់តែប្រើប្រាស់ការអះអាងនេះធ្វើជាលេសសម្រាប់ការកសាងយោធានៅតំបន់អាក់ទិកប៉ុណ្ណោះ។

មន្ត្រីសហភាពអឺរ៉ុបក៏បានច្រានចោល ការអះអាងរបស់លោក Trump ផងដែរ។ កាលពីសប្តាហ៍មុន ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប លោក Apostolos Tzitzikostas បានកត់សម្គាល់ថា មិនមានភស្តុតាងដែលថា សត្រូវបរទេស កំពុងកំណត់ គោលដៅលើ Greenland នោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top