ព័ត៌មានជាតិ

ឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនានិងជួសជុលផ្លូវ បានជាង៥ពាន់គីឡូម៉ែត្រ

ភ្នំពេញ៖ ផ្លូវជនបទជាង៥ពាន់គីឡូម៉ែត្រ ស្មើនឹងប្រមាណ៩៧% នៃផែនការប្រចាំឆ្នាំ២០២៥ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តន៍ស្ថាបនានិងជួសជុល តាមរយៈកម្មវិធី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ទាក់ក្រឡាប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុ” ។

យោងតាមរបាយការណ៍ដែលបានបង្ហាញ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ក្រសួងបាន ស្ថាបនាពង្រីកវិសាលភាពនិងកែលម្អលើកកម្រិតផ្លូវជនបទបានប្រវែង ១ ២៨៩ គ.ម និងសំណង់សិល្បការ្យគ្រប់ប្រភេទចំនួន ១៧ ៧៥៨ កន្លែង ព្រមទាំងបានថែទាំនិងជួសជុលផ្លូវជនបទបានប្រវែង ៣ ៧៤៨ គ.ម និងសំណង់សិល្បការ្យគ្រប់ប្រភេទចំនួន៨៤កន្លែង ៕

To Top