ស៊ីម៉ាក់ បន្តកម្ទេចគ្រាប់បែកចង្កោម ដែលមានហានិភ័យខ្ពស់ នៅតំបន់ផ្សារ រង្វង់មូលស្រអែម
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅតំបន់ផ្សាររង្វង់មូលស្រអែម ខេត្តព្រះវិហារ ដោយទទួលបានការឯកភាព ពីគណៈបញ្ជាការជួរមុខ កម្លាំងជំនាញអង្គភាពCMACបានកម្ទេចគ្រាប់បែកចង្កោម ដែលមានស្ថានភាពហានិភ័យខ្ពស់ មិនអាចដោះបន្សាបនៅហ្នឹង កន្លែងនិងចល័តចេញបានចំនួន២សំឡេង ។

លោកអះអាងថា ក្រោយកម្ទេចប្រជាពលរដ្ឋ មានការត្រេកអរជាអនេក។
លោកមហេង រតនា អរគុណប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានស្រអែមទាំងអស់ ដែលបានគាំទ្រកងកម្លាំងCMACនិងអត់ធ្មត់ចំពោះ ការលំបាកក្នុងការកសាងជីវភាព រស់នៅឡេីងវិញ ក្រោយពីសង្គ្រាមសៀមឈ្លានពាននេះ៕






