ព័ត៌មានជាតិ

កម្ពុជា បង្ហាញពីជំហរ ជាអាទិភាព ក្នុងការសម្រេចឱ្យបាន ផ្ទះមួយពោរពេញ ទៅដោយភាពស្អាត

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី៥ កុម្ភៈ បានទទួលជួបសម្តែងការគួរសម ជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា ខណៈលោករដ្ឋមន្ដ្រី បង្ហាញពីជំហរជាអាទិភាពរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាន ផ្ទះមួយពោរពេញទៅដោយភាពស្អាត។

ជំនួបនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរ លោកស្រី Vladanka Andreeva ដែលត្រូវបានជាប់ឆ្នោតជ្រើសរើសជា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងធ្វើការស្វែងយល់បន្ថែមអំពីកិច្ច សហប្រតិបត្តិការរវាងកម្ពុជា និង UN ផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។

លោករដ្ឋមន្ត្រី ក៏បានបង្ហាញ អំពីជំហរសម្អាតកម្ពុជា តាមរយៈយុទ្ធនាការដែលបានដាក់ចេញ ហើយទទួលបានជោគជ័យ និងកំពុងបន្តដំណើរឆ្ពោះ ទៅរកចលនាដ៏សកម្ម រួមជាមួយទម្លាប់ដ៏ល្អ របស់ប្រជាជនកម្ពុជា ទាំង១៧លាននាក់៕

To Top