ក្មេងស្រីម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីរថយន្តធន់ធ្ងន់ រ៉េចង្កូតបុកកិននៅចំណុចភូមិអូរអង្គម ឃុំអមលាំង ស្រុកថ្ពង កំពង់ស្ពឺ
កំពង់ស្ពឺ៖ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែង បន្ទាប់ពីរថយន្តធន់ធ្ងន់មួយគ្រឿងបើកបរក្នុងល្បឿនលឿន បានរ៉េចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ៨០-៨១ ស្ថិតក្នុងភូមិអូរអង្គម ឃុំត្រពាំងជោ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៥ ខែកម្ភ: ឆ្នាំ២០២៦នេះ។

ក្នុងនោះលោកវរ:សេនីយ៍ឯក ហ៊ុន សុខហុក អធិការដ្ឋាននគរបាលស្រុកថ្ពង បានបញ្ជាក់អោយដឹងថា នៅមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក HINO ពណ៌ខៀវ ផ្លាកលេខចង្កូតស្តាំPP-0995 (ដឹកថ្ម) អ្នកបើកបរឈ្មោះ មិត្ត ភារុំ ភេទប្រុស អាយុ ២៣ឆ្នាំ (របួសស្រាល) រស់នៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

តាមសាក្សី រថយន្ដបើកបរពីទិសខាងកើតទៅទិសខាងលិច ពេលមកដល់ចំណុចខាងលើ បានគេចរថយន្តមួយគ្រឿង មិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរចេញពីផ្លូវលំ ពីទិសខាងត្បូងទៅទិសខាងជើង រួចឡើងផ្លូវជាតិលេខ៤៤ បានជ្រុលចង្កូតទៅបុកមនុស្ស ២នាក់ កំពុងនៅក្នុងតូបលក់ដូរ
១៖ឈ្មោះ សឿន ឧស្សា ភេទស្រី អាយុ ១២ឆ្នាំ (ស្លាប់ )
២៖ឈ្មោះ សឿន អូនហ្វុង ភេទស្រី អាយុ ៣ឆ្នាំ (រងរបួស្រាល ) ។

លោកបានបន្តទៀតថា ដោយបានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី របស់លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ ។ បញ្ជាផ្ទាល់អោយសមត្ថកិច្ចនគរបាលស្រាវជ្រាវ និងឃាត់ខ្លួនអ្នកបើករថយន្ដ (មិត្ត ភារុំ) យកមកអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីបន្ដនីតិវិធី រីឯរថយន្ត បានបញ្ជូនមករក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគររដ្ឋបាលអមលាំង នៃអធិការដ្ឋាននគរបាលស្រុកថ្ពង៕
ដោយ៖ សុខ សុភ័ណ្ឌ |កំពង់ស្ពឺ|ដើមអម្ពិល|រូបថតសមត្ថកិច្ច
