ព័ត៌មានជាតិ

លោក ហេង សុភាណា ដឹកនាំកិច្ចប្រជុំជម្រុញ និងពន្លឿនការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលប្រជុំមន្ទីរ បានអញ្ជើញដឹកនាំកិច្ចប្រជុំជម្រុញ និងពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក លោកស្រី អភិបាល នៃគណៈអភិបាលស្រុកគោលដៅ, លោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ ភូមិបាល ស្រុក ព្រមទាំងមន្ត្រី មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត នៅសាលប្រជុំមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តពោធិ៍សាត់៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top