ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅស្រុកមោងឬស្សី ខេត្តបាត់ដំបង និងដកហូត គ្រឿងញៀន ជាង ៥៦ក្រាម

បាត់ដំបង៖ កម្លាំងនគរបាលការិយាល័យជំនាញ បានធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ នៅវេលាម៉ោង ១១និង២៥នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ជនសង្ស័យទាំង ០៥នាក់ រួមមាន៖
១. ឈ្មោះ ឆៃ ហៀប ហៅ អាង៉ូក ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
២. ឈ្មោះ ខ្លឿម ធឿម ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
៣. ឈ្មោះ ពួន ចាន់នី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
៤. ឈ្មោះ សេង ចិន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិឬស្សី ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
៥. ឈ្មោះ កែវ ទិត្យ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិព្រៃព្រំ២ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (Ice) ចំនួន ០៩កញ្ចប់ ទម្ងន់សរុប ៥៦.៥២ក្រាម (ថ្លឹងទាំងសំបក), ទូរស័ព្ទដៃចំនួន ០៥គ្រឿង, ម៉ូតូចំនួន ០៤គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០២។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៥នាក់ ព្រមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕

ប្រភព​៖ បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថ​ខេត្តបាត់ដំបង​
អត្ថបទ៖​ ច័ន្ទ​ វិស្សាសៈ​/បាត់ដំបង /ដើមអម្ពិល

To Top