ព្រឹត្តិការណ៍ប្រេស៊ីល “ពិធីផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” នៃ CMG បានប្រារព្ធធ្វើនៅប្រាស៊ីលីយ៉ា
ឆ្នាំ២០២៦គឺជា “ឆ្នាំវប្បធម៌ចិន-ប្រេស៊ីល” លើកទី១ ថ្ងៃទី១០ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ “ពិធីផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)បានប្រារព្ធធ្វើនៅប្រាស៊ីលីយ៉ា។

លោក Shen Haixiong អគ្គនាយកអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជានិមិត្តរូបវប្បធម៌នៃអរិយធម៌ចិនដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ។
បច្ចុប្បន្ន ប្រទេសនិងតំបន់ជិត ២០នៅទូទាំងពិភពលោកបានកំណត់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាថ្ងៃឈប់សម្រាកតាមច្បាប់ ដែលប្រហែល ១ភាគ៥ នៃចំនួនមនុស្សពិភពលោកអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនតាមវិធីផ្សេងៗគ្នា ដើម្បីរួមគ្នាចែករំលែកគុណតម្លៃរួមរបស់មនុស្សជាតិដែលសុខដុមរមនាក្នុងគ្រួសារ និងការរួមរស់ដោយដោយភាពចុះសម្រុងគ្នារវាងមនុស្សជាតិ និងធម្មជាតិដែលបង្កប់ដោយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ឆ្នាំ២០២៦ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការ៥ឆ្នាំលើកទី១៥ របស់ប្រទេសចិន សូមឱ្យយើងរួមគ្នាស្វាគមន៍និទាឃរដូវដែលពោរពេញដោយភាពកាន់តែកក់ក្តៅ និងក្តីសង្ឃឹមកាន់តែច្រើន។
ថ្ងៃដដែល ការសម្តែងពណ៌ឡាស៊េនៃព្រឹត្តិការណ៍នេះបានបំភ្លឺសារមន្ទីរជាតិប្រេស៊ីល ដែលមានប្រជាពលរដ្ឋជាច្រើនបានចូលរួមទទួលបទពិសោធន៍វប្បធម៌ប្រពៃណីចិន៕
