ព័ត៌មានជាតិ

ក្រសួងការងារ បានដោះស្រាយបញ្ចប់រួចរាល់នូវករណីរបស់បងប្អូនបុគ្គលិកកាស៊ីណូ ហ្គោលដេនយ៉ាងយកចិត្តទុកដាក់ និងរហ័ស

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់រួចរាល់នូវករណីទាមទារបើកប្រាក់​ឈ្នួលជូនបងប្អូនបុគ្គលិកបម្រើ​ការងារនៅកាស៊ីណូ ហ្គោលដេន ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ យ៉ាងយកចិត្តទុកដាក់ និងលឿនរហ័ស។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្រោយពីបានទទួលដំណឹងនេះភ្លាម មន្រ្តីជំនាញនៃ​មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានដោះស្រាយបញ្ចប់រួចរាល់ហើយទៅតាមនីតិវិធីច្បាប់។

លោកបន្តថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់បងប្អូនបុគ្គលិក និងកម្មករនិយោជិត ដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ។

លើសពីនេះលោក បានស្នើឱ្យបងប្អូនកម្មករនិយោជិត ទាក់ទងមកលេខទូរសព្ទ ១២៨៦ ឬទាក់ទងមកមន្រ្តីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីផ្ដល់ដំណោះស្រាយជូនបងប្អូនទាន់ពេលវេលា៕

To Top