ព័ត៌មានជាតិ

សម្តេចតេជោ ពេញចិត្តជាខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ នៅតាមព្រំដែនកម្ពុជា-ឡាវ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហាញការពេញជាខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត អនុរដ្ឋមន្ត្រីការពារប្រទេស និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ថា សម្រាប់ទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អ នៅតាមខ្សែបណ្តោយព្រំដែន កម្ពុជា-ឡាវ សម្តេចតេជោពិតជាពិតជាជាខ្លាំង ។
លោកបញ្ជាក់ថា “សម្តេចតេជោសង្ឃឹម និងជំរុញបន្ថែមឲ្យអាជ្ញាធរនិងកងទ័ព ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាព សន្តិសុខ នៅតាមព្រំដែននេះ ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត” ។

ជាមួយគ្នានេះ សម្តេចតេជោ បានផ្តល់យោបល់ឲ្យថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅតាមព្រំដែន ដោយមិនត្រឹមតែពង្រីក នូវទំនាក់ទំនងក្នុងក្របខណ្ឌជាប្រពៃណី លើការបង្ក្រាបបទល្មើសនានានៅតាមព្រំដែនទេ ប៉ុន្តែត្រូវពង្រីកលើការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការមានគ្រប់ទម្រង់ និងកាន់តែស៊ីជម្រៅបន្ថែមទៀត ។
បន្ថែមពីលើនេះទៀត សម្តេចតេជោក៏បានចែករំលែកបទពិសោធន៍ របស់សម្តេចក្នុងពេលបម្រើជាកងទ័ព ទៅដល់អនុរដ្ឋមន្ត្រីការពារប្រទេសឡាវផងដែរ ៕

To Top