ព័ត៌មានជាតិ

សម្តេចតេជោរំលឹកថា មេដឹកនាំអាស៊ាន ពិតជាមានការស្រឡាញ់រាប់អានគ្នាជាខ្លាំង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានរំលឹកថា កាលពីអតីតកាលមេដឹកនាំនៃបណ្តាលប្រទេសជាសមាជិកអាស៊ាន ពិតជាមានការស្រឡាញ់រាប់អានគ្នាជាខ្លាំង។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេចតេជោ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានភ្ជាប់រូបភាពមួយសន្លឹករបស់មេដឹកនាំអាស៊ាន នៃប្រទេសសិង្ហបុរី វៀតណាម ឡាវ និងកម្ពុជាគឺបានជួបប្រជុំគ្នានៅអាមេរិកកាលពីឆ្នាំ២០១៦។

តាមរយៈរូបភាពមួយសន្លឹកនេះ សម្តេចតេជោបានរៀបរាប់ថា សម្តេចទទួលបានរូបថតមួយសន្លឹកដែលឯកឧត្តមលី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរីបង្ហោះរំលឹកខួប១០ឆ្នាំ នៃការប្រជុំអាស៊ាន-អាមេរិក (១៧ កុម្ភៈ ឆ្នាំ២០២៦-១៧ កុម្ភៈ ឆ្នាំ២០២៦)ដែលអតីតប្រធានាធិបតីអាមេរិកឯកឧត្តម បារ៉ាក់ អូបាម៉ា ធ្វើជាម្ចាស់ផ្ទះ ។

តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកសម្តេចតេជោបានរំលឹកទៀតថា សម្តេចនៅចាំបានថា ពេលនោះ លោកលី សៀវឡុង ជាអ្នកថត និងបង្ហោះលើគណនី Facebook របស់គាត់តែម្តង ។ ដោយសម្តេចតេជោបានគូសបញ្ជាក់ថា និយាយតាមត្រង់ពេលនោះ មេដឹកនាំអាស៊ានពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់។

សម្តេចតេជោបានបន្តថា ក្នុងចំណោមនាយករដ្ឋមន្ត្រីទាំង៤នាក់នេះ សម្តេចមានអាយុតិចជាងគេ និងលោកថោង លន់ អតីតនាយករដ្ឋមន្រ្តីឡាវនាពេលនោះ អាយុច្រើនជាងគេ ។

សម្តេចតេជោក៏បានផ្ញើសារផ្តាំសួរសុខទុក្ខថ្នាក់ដឹកនាំទាំង៣រូប និងអរគុណលោកលី សៀវឡុងដែលបានចែករំលែករូបថតនេះ៕

To Top