កិច្ចចរចាត្រីភាគីរវាងអាមេរិក រុស្ស៊ី និងអ៊ុយក្រែន ត្រូវបានបញ្ចប់
ហ្សឺណែវ៖ កិច្ចចរចាត្រីភាគីជុំថ្មីរវាងអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី មានរយៈពេលជាង នៅថ្ងៃអង្គារ និងថ្ងៃពុធ ត្រូវបានបញ្ចប់ ដែលកិច្ចចរចានេះ ត្រូវបានធ្វេីឡេីងលេីបញ្ហាធំៗមួយចំនួន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា ការចរចារយៈពេលពីរថ្ងៃ ដែលធ្វើឡើងដោយបិទទ្វារ ត្រូវបានគេរំពឹងថានឹងដោះស្រាយបញ្ហាទឹកដី បញ្ហាយោធា កង្វល់នយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាការរៀបចំសន្តិសុខ។
វិមានក្រឹមឡាំងបានបញ្ជាក់នៅថ្ងៃចន្ទថា គណៈប្រតិភូរបស់រុស្ស៊ីរួមមានជំនួយការប្រធានាធិបតី លោក Vladimir Medinsky អនុរដ្ឋមន្ត្រីការបរទេស លោក Mikhail Galuzin និងមន្ត្រីដទៃទៀត។
សហរដ្ឋអាមេរិកត្រូវបានតំណាងដោយបេសកជនប្រធានាធិបតី លោក Steve Witkoff និងលោក Jared Kushner កូនប្រសាររបស់ប្រធានាធិបតីអាមេរិក។ គណៈប្រតិភូរបស់អ៊ុយក្រែន ត្រូវបានដឹកនាំដោយលោក Rustem Umerov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា
