ព័ត៌មានជាតិ

លោកកិត្តិសិង្គហបណ្ឌិត គន់ គីម អញ្ជើញពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តព្រះវិហារ អំពីជំរុំភៀសសឹក ៦កន្លែងដើម្បីសុវត្ថភាព 

ខេត្តព្រះវិហារ៖ នាថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៦ លោក នាយឧត្តមសេនីយ៍ កិត្តិសិង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាអំពីការរៀបចំគ្រប់គ្រងប្រជាពលរដ្ឋភៀសឹក ៦ទីតាំង នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

ទាក់ទិនទៅនឹងប្រជាពលរដ្ឋភៀសសឹក ដែលរស់នៅតាមជំរុំទាំង៦ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់អោយបានខ្លាំងបំផុតមិនត្រូវធ្វេសប្រហែសនោះទេ ត្រូវមានវិធានការអោយពួកគាត់ចេះអនាម័យ និងដាំបន្លែ បង្កា ចិញ្ចឹមសត្វ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ និងមិនត្រូវដុតសំរាម ឬភ្លើងទុកនោះឡើយវាអាចធ្វើអោយប៉ះពាល់ផ្ទះសំបែងអ្នកដទៃឬនាំអោយខូចខាតទ្រសម្បត្តិ៕

ដោយ៖ សួន ពិសិត|ដើមអម្ពិល|ព្រះវិហារ

To Top