អភិបាលស្រុកបាកាន អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរនៅផ្សារបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់
ពោធិ៍សាត់÷ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនអាជីវករ លក់ដូរនៅ ផ្សារបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្នុងឱកាសនេះ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានពិភាក្សាការងារជាមួយម្ចាស់ផ្សារ និងអាជីវករ ដើម្បីស្វែងយល់ពីស្ថានភាពលក់ដូរ បញ្ហាប្រឈម និងជំរុញឲ្យបន្តរក្សាសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងផ្សារអោយបានកាន់តែល្អប្រសើរបន្ថែមទៀត៕





ប្រភព÷រដ្ឋបាលស្រុកបាកាន
ដោយ÷ធឿន/ដើមអម្ពិល
