ព័ត៌មានជាតិ

ទូតកម្ពុជា-អ៊ូសបេគីស្ថាន ពិភាក្សាគ្នា លើការរក្សាសុខសុវត្ថិភាព ជូនពលរដ្ឋប្រទេសទាំងពីរ កំពុងរស់នៅកូរ៉េ

ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងាររវាងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ និងលោក Alisher Abdusalomov ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ូសបេគីស្ថាន ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ភាគីទាំងពីរបានផ្តោតលើកិច្ចការពារ រក្សាសុខសុវត្ថិភាពជូនប្រជាជន នៃប្រទេសទាំងពីរកំពុងរស់នៅកូរ៉េ។

ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានពិភាក្សាផ្តោតលើការពង្រឹង ទំនាក់ទំនងទ្វេភាគី និងជំរុញកិច្ចសហប្រតិបត្តិការ រវាងស្ថានតំណាង នៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការគាំទ្រគ្នាទៅវិញ ទៅមកក្នុងបេសកកម្មការទូតនៅក្នុងវិស័យដែលមាន ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសវិធានការផ្សេងៗ ក្នុងការរក្សាសុខសុវត្ថិភាព ជូនប្រជាជននៃប្រទេសទាំងពីរដែលកំពុងរស់នៅ និងបំរើការនៅប្រទេសកូរ៉េ។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ អំពីការផ្តួចផ្តើមការប្រកួតបាល់ទាត់ មិត្តភាពរវាងសហគមន៍នៃប្រទេសទាំងពីរ នៅក្នុងប្រទេសកូរ៉េនាពេលខាងមុខផងដែរ៕

To Top