ព័ត៌មានជាតិ

លោក គីម រីទ្ធី អនុញ្ញាតឱ្យប្រធាន គម្រោងអង្កាអាដាដ្រា ចូលជួបពិភាក្សាការងារ                                 

ព្រះវិហារ៖ លោក គីម រីទ្ធី អភិបាលខេត្តព្រះវិហាត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអនុញ្ញាត ឱ្យលោក ផន យឿម ប្រធានគម្រោងអង្គការអាដ្រាប្រចាំខេត្តព្រះវិហារ និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងបានបង្ហាញអំពី សកម្មភាពគម្រោង “កាន់តែរឹងមាំ” STRONGER របស់អង្គការអាដ្រាកម្ពុជា នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

គម្រោង “កាន់តែរឹងមាំ” មានគោលដៅស្វែងរកការលើកម្ពស់សមភាព នៃការទទួលបាននូវភាពរីករាយ ចំពោះសិទ្ធិក្មេងស្រីនិងស្ត្រី ដើម្បីរួចផុតពីអំពើហិង្សា ផ្អែកលើយេនឌ័រ រួមទាំងកុមារដែលរៀបការមុនអាយុ និងដោយបង្ខំនៅក្នុងកម្ពុជា។

លោក គីម រិទ្ធី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះអង្គការអាដ្រាកម្ពុជា (ADRA) ដែលតែងតែផ្តល់ កិច្ចសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលខេត្តព្រះវិហារ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ជាពិសេសតាមរយៈគម្រោង “កាន់តែរឹងមាំ” នេះ ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់តម្លៃស្ត្រី និងកុមារនៅក្នុងខេត្ត។

លោក អភិបាលខេត្ត ក៏បានសំណូមពរ ដល់អង្គការអាដ្រា សូមបន្តកិច្ចសហការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមួយមន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុក ដើម្បីពង្រីកវិសាលភាពនៃគម្រោងឱ្យទៅដល់តំបន់ដាច់ស្រយាល ដែលងាយរងគ្រោះ។

(ដោយ សួន ពិ សិត ដើមអម្ពិលព្រះវិហារ)

To Top