ព័ត៌មានជាតិ

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដាក់បទបញ្ជាដល់កម្លាំងជំនាញ បង្ក្រាបបទល្មើសផ្សេងៗ ពិសេសករណីក្មេងទំនើង ករណីគ្រឿងញៀន Online Scams

តាកែវ ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំប្រជុំផ្សព្វផ្សាយបទបញ្ជាថ្មីៗ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រជុំបូកសរុបលទ្ធផលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសប្រចាំខែមករា ឆ្នាំ២០២៦ ។

លោកឧត្ដមសេនីយ៍ត្រី សេង មហា បានដាក់បទបញ្ជាដល់កម្លាំងជំនាញទាំងអស់៖

១-ត្រូវប្រមូលផ្តុំកម្លាំង មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ និង ត្រូវធ្វើផែនការល្បាតចល័ត ដាក់កម្លាំងឈរជើង តាមបណ្តាគោលដៅក្នុងភូមិសាស្ត្រ ដូចជាទីតាំងក្បែរៗសាលារៀន ដែលសិស្សានុសិស្សគេចសាលា ទៅប្រមូលផ្តុំគ្នា រឺទីតាំងដែលតែងតែកើតបទល្មើសញឹកញាប់ ដើម្បីបង្ការ បង្ក្រាបបទល្មើសផ្សេងៗ ពិសេស ករណីក្មេងទំនើង ករណីគ្រឿងញៀន Online Scams។

២-ត្រូវធ្វើការសហការ ជាមួយអាជ្ញាធម៌ដែនដី មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការរិយាល័យអប់រំ យុវជន និងកីឡាក្រុង-ស្រុក តាមបណ្តាសាលារៀនអនុវិទ្យាល័យ-វិទ្យាល័យ ដើម្បីចុះផ្សព្វផ្សាយ អំពីផលប៉ះពាល់ នៃការប្រើប្រាស់ បារីអេឡិចត្រូនិច គ្រឿងញៀន និងក្មេងទំនើង ដល់សិស្សានុសិស្ស៕

To Top