ផ្ទុះជម្លោះព្រំដែន ដោយកម្លាំងយោធា រវាងប្រទេសអាហ្គានីស្ថាន និងប្រទេសប៉ាគីស្ថាន
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្នុងប្រទេស អាហ្វហ្គានីស្ថាន បានរាយការណ៍ កាលពីថ្ងៃអង្គារថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅរសៀលថ្ងៃអង្គារ រវាងកងកម្លាំង អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាននៅតំបន់ព្រំដែន ហើយការប្រយុទ្ធគ្នានៅតែបន្តកើតមាននៅឡើយ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ការប៉ះទង្គិចគ្នាបានកើតឡើង នៅក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ក្នុងតំបន់ជាប់ព្រំដែនប៉ាគីស្ថាន។
ប្រភពបន្តថា អាវុធធុនធ្ងន់ត្រូវបានភាគីទាំងសងខាងប្រើ ហើយមានអ្នករងរបួសជាច្រើននាក់ ។ រដ្ឋាភិបាលអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានមិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយអំពីការប៉ះទង្គិចចុងក្រោយនេះទេ។
មុននេះ លោក Zabihullah Mujahid អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានបាននិយាយថា អាហ្វហ្គានីស្ថាននឹងឆ្លើយតបចំពោះការវាយប្រហារ តាមអាកាសដែលធ្វើឡើង ដោយប៉ាគីស្ថាននៅថ្ងៃអាទិត្យ។
យ៉ាងណាក្តីបើយោងតាមភាគី អាហ្វហ្គានីស្ថានបាននិយាយថា យោធាប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យបានធ្វើការវាយប្រហារ តាមអាកាសនៅតាមតំបន់ព្រំដែនទ្វេភាគី ដោយបានសម្លាប់មនុស្ស១៨នាក់ និង៥នាក់ផ្សេងទៀតរងរបួស៕
ប្រែសម្រួល៖ស៊ុនលី
