ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសតួកគី នៅហ្វឹកហ្វឺន បណ្តាលឱ្យពិឡុតម្នាក់ស្លាប់

បរទេស៖ អ្នកបើកយន្តហោះម្នាក់ បានស្លាប់ បន្ទាប់ពីយន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសតួកគី បានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ នៅភាគខាងលិចប្រទេសតួកគីនៅព្រឹកព្រលឹមថ្ងៃពុធ នេះបើយោងតាមអាជ្ញាធរបានបញ្ជាក់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យន្តហោះចម្បាំង F-16 នេះ ដែលត្រូវបានចាត់តាំង ឱ្យទៅកាន់បញ្ជាការមូលដ្ឋានយន្តហោះចម្បាំងទី ៩ ក្នុងទីក្រុង Balikesir បានធ្លាក់នៅម៉ោងប្រហែល១ ព្រឹក ម៉ោងក្នុងស្រុក។ មន្ត្រីបាននិយាយថា ការទាក់ទងតាមវិទ្យុ ជាមួយយន្តហោះនេះត្រូវបានបាត់បង់ការទាក់ទងភ្លាមៗបន្ទាប់ពីហោះឡើង ដែលជំរុញឱ្យមានប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះភ្លាមៗ ។

ក្រុមសង្គ្រោះបន្ទាន់ក្រោយមកបានរកឃើញបំណែកយន្តហោះ ហើយបានបញ្ជាក់ថាអ្នកបើកយន្តហោះបានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ។

ចំណែកអភិបាលខេត្ត Balikesir លោក Ismail Ustaoglu បាននិយាយថា យន្តហោះនេះបានធ្លាក់ក្នុងអំឡុង ពេលដែលត្រូវបានពិពណ៌នាថា ជាការហោះហើរបេសកកម្មធម្មតា ។ លោកបានសម្តែងការចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារអ្នកបើកយន្តហោះ និងបានសរសើរទាហាន ដែលស្លាប់ផងដែរក្នុងពេលបំពេញកាតព្វកិច្ច ៕
ប្រែសម្រួលៈ ណៃ តុលា

To Top