អគ្គលេខាធិការអង្គការ អន្តរជាតិ ហ្រ្វង់កូហ្វូនី ចុះសួរសុខទុក្ខជនភៀសសឹក
ភ្នំពេញ ៖ លោក ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី អញ្ជើញទៅសួរសុខទុក្ខ ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ វត្តធម្មរង្សី សំពៅលូន ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ។

ក្នុងដំណើរចុះសួរសុខទុក្ខនេះ មានការដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅមានពលរដ្ឋភៀសសឹកចំនួន៤៩.៣៣១នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ ក្នុងចំណោមជនភៀសសឹកជាង៦៤ម៉ឺននាក់ ៕



