មន្ទីរវប្បធម៌ និងវិចិត្រសិល្ប: នឹងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦
កំពង់ស្ពឺ៖ លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តកំពង់ស្ពឺថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្ត ស្តីពី ការប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មន្ទីរវប្បធម៌ បានសហការជាមួយរដ្ឋបាលខេត្ត និងសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ។

លោកបានបន្តទៀតថា កម្មវិធីប្រណាំងរទេះសាឡីគោលឿន និងធ្វើឡើងនៅចំណុចដីវាលមួយកន្លែងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គលគីឡូម៉ែត្រលេខ៤៤-៤៥ ស្ថិតក្នុងភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ ៕





ដោយ៖ សុខ សុភ័ណ្ឌ |កំពង់ស្ពឺ|ដើមអម្ពិល|រូបថតមជ្ឈមណ្ឌលដើមអម្ពិល
