ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការក្តៅបង្រ្កាបទីតាំងល្បែងអនឡាញខុសច្បាប់ និងឧក្រឹដ្ឋជន ឆបោកតាមប្រព័ន្ធអនឡាញ (online scam)

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត បានចាត់ឱ្យកម្លាំងជំនាញចាត់វិធានការបង្ក្រាបលើទីតាំង ឆបោកតាមប្រព័ន្ធអនឡាញ (online scam) ឱ្យអស់ពីក្នុងខេត្តត្បូងឃ្មុំ។ ការលើកឡើងនេះ ក្នុងឱ្យកាស ឯកឧត្តម អភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដឹកនាំដោយ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្នុងសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ។

លោក ប៉ែន កុសល្យ បានបង្ហាញពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដែលក្នុងរយៈ២ ខែដើមឆ្នាំ២០២៦នេះ គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការក្តៅគគុកដើម្បីបង្ក្រាបលើទីតាំងល្បែងអនឡាញខុសច្បាប់ និងឧក្រិតជនឆបោកតាមប្រព័ន្ធអនឡាញ (online scam) ឱ្យអស់ពីក្នុងខេត្តត្បូងឃ្មុំ។

លោកអភិបាលខេត្តបន្តលើកឡើងថា ការចុះបង្ក្រាបនេះគឺធ្វើឡើងស្របទៅតាមប្រសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើយ៉ាងណាកម្ចាត់ online scam ឱ្យអស់ពីកម្ពុជា ដើម្បីកុំឱ្យកម្ពុជាក្លាយជាទីតាំងរបស់ឧក្រិដ្ឋជនឆបោកតាមអនឡាញ និងល្បែងអនឡាញខុសច្បាប់។

មានប្រសាសន៍នាឱកាសនោះ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការសាទរ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានបំពេញការងារយ៉ាងយកចិត្តទុកដាក់ និងស្រស្រាក់ស្រស៊្រាំ៕

ដោយ៖គង្គា/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top