ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ផ្អាកមុខងារ បណ្ដោះអាសន្នមន្ត្រីរាជការ នៃពន្ធនាគារ ខេត្តស្ទឹងត្រែង ចំនួន ៤រូប

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចផ្អាកមុខងារមន្ត្រីពន្ធនាគារ នៃពន្ធនាគារខេត្តស្ទឹងត្រែង ជាបណ្តោះអាសន្ន ឱ្យមកបម្រើការងារ នៅនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចំនួន ៤រូប។

សូមបញ្ជាក់ថា មន្ដ្រីពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវបានផ្អាកមុខងារជាបណ្ដោះអាសន្ន រួមមាន ៖

១- លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លឹម វាសនា ប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែង។
២- លោកវរអគ្គានុរក្សថ្នាក់លេខ២ ជាន់ រចនា ប្រធានការិយាល័យប្រតិបត្តិ ។
៣- លោកអគ្គានុរក្សថ្នាក់លេខ១ ងួន រតនៈ អនុប្រធានការិយាល័យប្រតិបត្តិ។
៤- លោកអគ្គានុរក្សថ្នាក់លេខ១ ពុម្ភ រតនៈ ប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំ៕

To Top