ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ បន្តបំពេញទស្សនកិច្ច នៅនៅទីក្រុងអូក្លិន ប្រទេស នូវែលសេឡង់

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងអូក្លិន ប្រទេសនូវែលសេឡង់ បន្ទាប់ពីបានចាកចេញពី ប្រទេសសិង្ហបុរី ។

មុននឹងចូលដល់កម្មវិធីទស្សនកិច្ចផ្លូវការនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា និង នូវែលសេឡង់ បានចូលរួមពិសាអាហារ ពេលព្រឹកការងារជាមួយគ្នា ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល រីករាយ និងប្រកបដោយផ្លែផ្កា ៕

To Top