១០ថ្ងៃ សមត្ថកិច្ច បង្ក្រាបករណីល្បែងស៊ីសង ចំនួន ៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ២៨នាក់
ភ្នំពេញ ៖ ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ២៨នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
របាយការណ៍ បានឱ្យដឹងទៀតថា ក្នុងចំណោមជន ងប់ល្បែងសរុប មាន ១២នាក់ត្រូវបាននគរបាល កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែក ១៦នាក់ទៀតបានទទួលការអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់។
តាមរបាយការណ៍ដដែល ករណីល្បែងស៊ីសងខុសច្បាប់ ដែលសមត្ថកិច្ចចុះបង្ក្រាបបាននោះ មានក្នុងមូលដ្ឋានជាអាទិ៍ ខេត្តកណ្ដាល ក្រចេះ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង កំពត និងខេត្តបន្ទាយមានជ័យ។
គួររម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់បញ្ជូនទៅតុលាការ ខណៈមួយចំនួនទៀតបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៕
