ព័ត៌មានជាតិ

​លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាន​ឧបត្ថម្ភ​ជាថវិការរួមទាំងសម្ភារៈ ដល់គ្រួសារ​​ខ្វះខាតទទួល​បន្ទុកចិញ្ជឹមកូន និងចៅ៦នាក់​​ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ​៖ ដោយ​អនុវត្ត​តាម​គោល​ការដឹកនាំ​ដ៏​បុិនប្រសប់ ឈ្លាសវៃ​និង​គុណធម៌​របស់​ លោកនាយ​ឧត្តម​សេនីយ៍​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ លោកបណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​​​ ក្រោម​ការយកចិត្តទុកដាក់ គិតគូរ​របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បន្ទាប់​ពី​ទទួល​បាន​នូ​វព័ត៌មាន​ពីក្រុមការងារមូលដ្ឋាន​ស្រុក​បសេដ្ឋ​ថា​មានប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាត ជួបការលំបាក​។

ក្រោម​ស្មារតី​មនុស្សធម៌​ កាលវេលាម៉ោង១៤.០០នាទីរសៀល​​ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញ​ដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ និង​មានការ​ចូលរួម​យ៉ាងសកម្ម​ពីសំណាក់​ក្រុម​ការងារ​សហភាពសហព័ន្ធយុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ រួមទាំងមានការចូលរួមពីអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត​កំពង់ស្ពឺ​ និងក្រុមការងារ​អាជ្ញាធរ​មូលដ្ឋាន​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋមួយ ១គ្រួសារ​ ជួបការលំបាក​​ ខ្វះខាតក្នុងជីវភាពរស់នៅ ទទួល​បន្ទុកចិញ្ជឹមកូន០១នាក់ និងចៅ៦នាក់​​​​ ជាបន្ទុក។ដោយគាត់មានឈ្មោះ នង វណ្ណនី ភេទស្រី អាយុ៥៨ឆ្នាំ​ បច្ចុប្បន្នរស់នៅក្នុងភូមិត្រពាំងទន្ទឹម ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជា​ទឹកចិត្ត​ជួយ​គ្នាក្នុងគ្រាលំបាក​​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​​ បាន​បរិច្ចាគ​ថវិការ​ផ្ទាល់​ខ្លួន​ចំនួន​ ៤០០,០០០៛ និង​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​រួមមាន​(អង្ករ ៥បាវ,មី ៥កេស,ទឹកសុទ្ធ ៥កេស,ទឹកត្រី ៥យួរ,ទឹកស៉ីអ៉ីវ ៥យួរ,ភេសជ្ជៈ ៥កេះ,ត្រីខ ៥យួរ និងកង់ចំនួន៣គ្រឿងថែមទៀតផង៕

To Top