ព័ត៌មានជាតិ

ក្រសួងការងារ ៖ រាជធានីភ្នំពេញ មានឱកាស​ការ​ងារ​ជាង ២ម៉ឺនកន្លែង កំពុងរង់ចាំ​អតីត​ ពល​ក​រ​ត្រឡប់​មក​ពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ភ្នំពេញ៖ នៅរាជធានីភ្នំពេញ ដែលជាបេះដូង​ នៃប្រ​ទេស​កម្ពុជា​ មាន​តំបន់​សេដ្ឋ​កិច្ចពិសេស​ជា​ច្រើន​នោះ មានឱកាស​ការ​ងារជាង ២ម៉ឺនកន្លែង សម្រាប់ផ្ដល់​ជូន​អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ​ ដែលបាន​ផ្សព្វផ្សាយ​កាល​ពី​ពេល​ថ្មីៗនេះ ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញ មានឱកាសការងារសរុបចំនួន ២០,៧៧១កន្លែង កំពុង​រង់​ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និង​អ្នក​កំពុង​ស្វែងរកការងារធ្វើនៅ ក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូន​អតីត​ពលករត្រឡប់មកពីប្រទេសថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបាន តាមរយៈខិតបណ្ណការងារ របស់ក្រសួងដែលបានផ្សព្វផ្សាយ យ៉ាងលម្អិត ។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនង ផ្ទាល់ជាមួយរោងចក្រ សហ​គ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរក​ការ​ងារ​ទាំង​អស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាច​ទាក់ទង​មក​ប្រព័ន្ធ​ទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យ​ក្រសួង​ការងារ​ជួយ​សម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះ​បើ​តាម​ក្រសួង​ការងារដដែល៕

To Top